khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ទទួលជួបប្រធានព្រឹទ្ធសភាម៉ារ៉ុក សម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញទទួលជួបឯកឧត្តម មហាមេដ អ៊ូល អឺរ៉ាឈីត (Mohamed Ould Errachid) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាម៉ារ៉ុក សម្ដែងការគួរសមនិងពិភាក្សាការងារ នៅស្របពេលដែលគណៈប្រតិភូសភាកម្ពុជាអញ្ជើញ ចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៥០ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។កិច្ចពិភាក្សាបានផ្តោតលើតួនាទីរបស់សភា ជាពិសេសការលើកកម្ពស់ការទូតសភាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក ដែលមានផលប្រយោជន៍រួម។
    ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានជម្រាបជូនអំពីអាទិភាពចម្បងទាំង២ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានរំឭកអំពីជំនួបរវាងឯកឧត្តម ជាមួយឯកឧត្តម ហាសសាន បេណូម៉ារ (Hassan BENOMAR) តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុកសម្រាប់សភានិយាយភាសាបារាំង (APF) ក្នុងឱកាសសម័យប្រជុំប្រចាំឆ្នាំលើកទី៤៩ នៃ APF នៅទីក្រុងម៉ុងរ៉េអាល កាលពីខែកក្កដា ឆ្នាំ២០២៤ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមមិត្តភាពនៃព្រឹទ្ធសភាទាំងពីរ និងឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការរៀបចំឱ្យមានកិច្ចពិគ្រោះនយោបាយជាទៀងទាត់ក្នុងក្របខ័ណ្ឌក្រុមមិត្តភាពព្រឹទ្ធសភាទាំងពីរ។
    ឯកឧត្តម មហាមេដ អ៊ូល អឺរ៉ាឈីត បានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងត្រៀមខ្លួនបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរដោយ រំពឹងថា ក្រុមមិត្តព្រឹទ្ធសភាកម្ពុជា-ម៉ារ៉ុកនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗ។ ឯកឧត្តមប្រធានព្រឹទ្ធសភាម៉ារ៉ុកបានជម្រាបជូនថា ព្រះរាជាណាចក្រម៉ារ៉ុកនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាលើកទី៣ នៃកិច្ចសន្ទនាសភាត្បូង-ត្បូង ក្រោមប្រធានបទស្តីពី “កិច្ចសន្ទនាអន្តរតំបន់និងអន្តរទ្វីបនៃបណ្តាប្រទេសភាគខាងត្បូង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងដើម្បីសម្រេចឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍរួម” ដោយឯកឧត្តមសង្ឃឹមថា នឹងមានគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម៕

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា

    សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
    🌐Facebook (https://www.facebook.com/SenateofCambodia?mibextid=ZbWKwL)
    🌐TikTok (https://www.tiktok.com/@senate_cambodia?_t=8lq9dELePTD&_r=1)
    🌐X (Former Twitter) (https://x.com/Senatecambodia?t=3pndXoliItxQCGmfTdd1Ng&s=09)
    🌐Instagram (https://www.instagram.com/senate_cambodia?igsh=ZGY3ZjVja2Nra3F0)
    🌐YouTube (https://youtube.com/@SenateCambodia?si=jsIqkmeaiRi2b1rX)
    🌐Telegram (https://t.me/+AnNvFbc15MA4NDRl)


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ